ក្លិបកីឡាបាល់ទាត់ វិសាខា របស់យើង នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមណាហ្គាវើលដ៏ជាថ្មី ក្នុងពានរង្វាន់ Cambodian Premier League 2024/25 សប្ដាហ៍ទី២៤ នាវេលាម៉ោង ៦ល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅកីឡដ្ឋានព្រីនស៍ ខណៈគ្រូបង្វឹក និងកីឡាកររបស់យើង បានប្ដេជ្ញាការពារ ៣ពិន្ទុក្នុងផ្ទះ បន្ទាប់ពីពួកយើង ទទួលបានលទ្ធផលមិនល្អប្រសើរ កាលពីជើងទី១ ក្នុងរដូវកាលនេះ ។